រឿងភាគខ្មែរ «លង់ស្នេហ៌ពូក្មេង»
រាជសីបានជួបអារីលើកដំបូងពេលដែលអារីអាយុ៩ឆ្នាំ អារីជាកូនស្រីរបស់កូនបំណុលខ្លួន។ ឪពុកអារីបានសម្លាប់ខ្លួនគេចពីបំណុលដែលជំពាក់រាជសីដែរទើបរាជសីមិនដាច់ចិត្តទុកចោលព្រមយកនាងមកចិញ្ចឹម។ នៅពេលអារីអាយុ១៧ឆ្នាំជាពេលដែលនាងដឹងខ្លួនថាស្រលាញ់រាជសីមិនមែនត្រឹមជាពូនិងក្មួយតែស្រលាញ់ចង់បានគេជាប្តីអារីតែងតែបង្ហាញអោយរាជសីឃើញថានាងស្រលាញ់ពីគេធ្វើអោយរាជសីព្យាយាមសាងជញ្ជាំងធំមិនអោយខ្លួនឯងឆ្លងដែនទៅបានជាមួយនាង។ កន្លងទៅ៥ឆ្នាំ អារីនិងរាជសីបានជួបគ្នាជាថ្មីតែរាជសីព្យាយាមធ្វើជាមិនខ្វល់ចិត្តដាច់អារីដូចគ្នា។ តែអារីជាអ្នកទប់ចិត្តមិនបាន អារីព្យាយាមទម្លុះជញ្ជាំងដែលរាជសីសាងមកជាយូរដើម្បីបាននៅជាមួយគ្នាថែមទៀត។រាជសីព្រោះតែមិនចង់រត់គេចពីអារម្មណ៍ខ្លួនឯងគេក៏ព្រមកាន់ដៃអារីដើរទៅមុខជាមួយគ្នាទោះជាគន្លាតអាយុខុសគ្នា១២ឆ្នាំក៏ដោយ៕
- 2026
- English
រឿង ម៉ាក់ក្មេងជំទាវតូច
នៅសុខៗអតីតសង្សារចាស់បានមករៀបការជាមួយប៉ា។ ចំណែកផាលីនបានដឹងខ្លួនឯងច្បាស់ថាការដែលនាងរៀបការជាមួយលោកមនោគឺ គ្រាន់តែជាការបាំងមុខប៉ុណ្ណោះ លោកមនោអានិតស្រលាញ់នាង រៀបការជាមួយគាត់ជាការសងគុណវិញ។ ផាលីនមានឈ្មោះជាម៉ាក់ទី២ មានងារជាជំទាវតូច។ ផាលីនបញ្ចេញឬទិ្ធអោយចេនបានឃើញ កែប្រែចេនពីមនុស្សប្រុសដែលគិតតែពីរឿងសប្បាយ ស្រីញី មកជាមនុស្សប្រុសពូកែរឿងការងារវិញ។រឿងរ៉ាវស្នេហាកាលពីអតីតកាលក៏ចាប់ផ្តើមកើតឡើងជាថ្មីម្តងទៀតរវាងអ្នកដែលមានឈ្មោះថាកូនចុងនិងម្តាយចុង៕
- 2026
- English
រឿងភាគខ្មែរ «មាចាញ់ស្នេហ៌»
ពីមនុស្សម្នាក់ដែលស្អប់ស្ទើរមួយជីវិតប្រែមកជាស្រលាញ់ពេញមួយជីវិតទៅវិញ ព្រោះតែការយល់ច្រលំដែលមានតាំងពីតូចមកដល់ធំ បណ្តាលចិត្តទេពអោយស្អប់ សុគន្ធដែលជាអ្នកបម្រើនៅផ្ទះយ៉ាងខ្លាំង។ថ្ងៃមួយ ទេពជ្រុលខ្លួនធ្វើបាបសុគន្ធបានសម្រេច ហើយគេត្រូវទទួលខុសត្រូវដោយការរៀបការ បើទោះជាសុគន្ធមិនព្រម។ ទេពព្យាយាមកុហកខ្លួនឯង ថាគេមិនបានស្រលាញ់ សុគន្ធ ឥទ្ធិពលអំពើរល្អរបស់សុគន្ធ បានធ្វើអោយទេពលង់ស្រលាញ់លែងខ្វល់ពីអតីតកាលរួចព្រមលះបង់ការសងសឹកមកសាងស្នេហាជាមួយសុគន្ធ ៕
- 2026
- English
រឿង ប្រពន្ធសម្អប់
ហេតុការណ៍មួយ ធ្វើអោយខេមាទទួលបានការស្អប់ខ្ពើមពី ពិទូ ព្រោះគិតថានាងមានបំណងចាប់ខ្លួនធ្វើប្តី។ ពិទូបើទោះបីជាស្អប់ខេមាតែគេក៏មើលឃើញទង្វើរល្អៗរបស់ខេមា អារម្មណ៍ស្អប់ប្រែមកស្រឡាញ់ខ្លាំងទៅៗ ចំណែក ខេមាក៏ធ្វើខ្លួនជាប្រពន្ធល្អជាស្ត្រីមេផ្ទះចំណានម្នាក់។ សង្សារពិទូគឺនិរតីព្រោះតែនាងមិនអាចទទួលយកបានហើយខឹងចិត្តដែលខ្លួនឯងត្រូវចាញ់អ្នកបម្រើនៅក្នុងផ្ទះនាងក៏បានរកនឹកវិធីគ្រប់យ៉ាងដើម្បីបំបែកបំបាក់ពិទូនិងខេមា។ ពិទូដឹងខ្លួនច្បាស់ថាគេស្រលាញ់ខេមា ហើយមិនមែននិរតីទៀតទេតែក៏ត្រូវជ្រើសរើសនៅជាមួយនិរិតី។ និរតី ក្រោយមើលឃើញថាពិទូលែងស្រលាញ់នាងទៀត នាងក៏ព្រមអោយពិទូនិងខេមារស់នៅជាមួយគ្នាវិញ ចំណែកនាងចាកចេញទៅនៅបរទេស។ ពិទូ តាមរកខេមារហូតដល់បានជួបគ្នា ហើយព្រម រស់នៅជាមួយគ្នាជារៀងរហូតវិញ៕
- 2026
- English
- 12:00
- 9.5 IMDb