- Khmer Drama
រឿងភាគខ្មែរ "មរតបេះដូង"
ដើមសម័យលង្វែកប្រទេសកម្ពុជាចាប់ផ្តើមមានសន្តិភាព ជំនួញជាច្រើនបានរីកចម្រើន ក្នុងគ្រានោះមានសេដ្ឋីអ្នកតម្បាញសូត្រពីរគ្រួសារម្នាក់ឈ្មោះសេដ្ឋីវិជ័យនិងម្នាក់ទៀតសេដ្ឋីពង្សជាក្លើនិងគ្នា បានសម្បថថាបើខ្លួនមានកូនប្រុសឬកូនស្រីពេលធំពេញវ័យនឹងផ្សំផ្គុំកូនទាំងពីរឲ្យរៀបការជាមួយគ្នា។ ១០ឆ្នាំក្រោយមក កូនស្រីសេដ្ឋីពង្សចេញពីម្លប់ ឪកាសមកដល់ធិរាជចាប់ផ្ដើមទៅទាមទារសម្បថឪពុករបស់គេ។ កេសរចាប់ផ្ដើមប្ដូរជីវិតពីបាវបម្រើទៅធ្វើជាប្រពន្ធអ្នកជំនួញសូត្រ ហើយនាងកាន់តែទទួលបានការធ្វើបាប ការមើលងាយពីមនុស្សជុំវិញខ្លួន។ គ្រួសារធិរាជមានអាសន្នកេសរមិនអោបដៃឈរមើល នាងបានជួយមើលថែគ្រួសារធិរាជនិងលូកដៃជួយធិរាជដើម្បី សងបំណុលរហូតនាងបានស្គាល់សេដ្ឋី នរិន្ទ ជាឈ្នួញកណ្ដាលចាំយកសូត្រកាល១០ឆ្នាំមុន។ សេដ្ឋីនរិន្ទ ត្រូវគេធ្វើឃាតបំបិទមាត់ក្រោយកេសរព្យាយាមសាកសួរនាំឲ្យកូនស្រីរបស់គាត់ឈ្មោះ រចនា ឈឺចាប់ខ្លាំងរួមដៃជាមួយកេសរនិងធិរាជ វែកមុខឃាតករពិតប្រាកដ រហូតដឹងថាជា សេដ្ឋីផាត់ធិយ៉ាន ៕
-
-
-
-
រឿង «មរតកបេះដូង» ភាគ៧២
ខំតែភ័យស្មានតែអ្នកនាងរចនាខឹ.ងនឹងធិរាជ តាមពិតនាងមានផែនការបកស្បែកមុខមនុស្សអា.ក្រក់។
View More Info -
រឿង «មរតកបេះដូង» ភាគ៧១
ជាសាច់ឈា.មនឹងគ្នាសោះ ហេតុលោកពូមានចិត្តអា.ក្រក់បែបនេះមកលើគ្រួសារក្មួយបង្កើត?
View More Info