00:00 / 00:00
  • Khmer Drama

រឿងភាគខ្មែរ "ភ្លៀងធ្លាក់ក្នុងបេះដូង"

នៅកុមារភាព វីរៈ​ និងឌីណា​ជាមិត្តសម្លាញ់នឹងគ្នា ពួកគេតែចំណាយពេលពីការសិក្សានិងការងាផ្ទះ ទៅនៅឯចម្ការឈូកដែលជាកម្មសិទ្ធិរបស់គ្រួសារវីរៈ។ វាជាចម្ការរបររកស៊ីរបស់គ្រួសារវីរៈមែន តែវាជាជំរកដ៏កក់ក្តៅថ្មីមួយទៀតសម្រាប់ឌីណា ដើម្បីគេចចេញពីសុបិនអាក្រក់នៃអំពើហិង្សាក្នុងគ្រួសារ ដែលមានឪពុកជាមនុស្សមិនខ្វល់ពីប្រពន្ធកូន ផឹកស៊ី​ស្រវឹង។ វីរៈយល់ច្បាស់ពីទុក្ខសោករបស់ឌីណា តែងតែជួយយកអាសារនាង កំដរ និងជួយលើកទឹកចិត្ត ហើយក៏ជាអ្នកការពារ និងជាពន្លឺសង្ឃឹមរបស់ឌីណាផងដែរ។ នៅទីនោះ វីរៈបានសន្យាយ៉ាងម៉ឺងម៉ាត់ថា៖ "ប្រសិនបើមានរឿងអ្វីកើតឡើង ឌីណាអាចមកនៅទីនេះ គេនឹងស្វែងរក និងការពារនាងឱ្យខានតែបាន"  ប៉ុន្តែ ព្រហ្មលិខិតហាក់ដូចជាលេងសើចនឹងពួកគេ នៅយប់ដ៏គួរឱ្យខ្លាច ​បន្ទាប់ពីមានហេតុការណ៍ដ៏អាក្រក់កើតឡើងនៅផ្ទះរបស់នាង (ឪពុកម្តាយមានជម្លោះដល់បាត់បង់ជីវិត) ឌីណាបានរត់មកកាន់បឹងឈូកទាំងយប់ងងឹត ដើម្បីស្វែងរកអ្នកការពាររបស់ខ្លួន ប៉ុន្តែវីរៈមិនអាចទៅដល់ទីនោះទាន់ពេលឡើយ លុះព្រឹកព្រលឹមឡើង ឌីណាបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង បន្សល់ទុកតែភាពស្ងប់ស្ងាត់នៃបឹងឈូក និងវិប្បដិសារីក្នុងចិត្តវីរៈ។ ច្រើនឆ្នាំកន្លងផុតទៅ...ដោយជាប់ជំពាក់នឹងពាក្យសន្យាដែលមិនបានសម្រេច ពីក្មេងប្រុសដ៏រស់រវើក វីរៈបានក្លាយជាបុរសម្នាក់ដែលស្រងូតស្រងាត់ រស់ក្នុងស្រមោលនៃអតីតកាល។ ទោះជាយ៉ាងណា គេបានចាប់ផ្តើមប្រើជីវិតថ្មីមួយដើម្បីតាមរកក្មេងស្រីដែលបានបាត់ខ្លួនពីស្រុកភូមិនិងចម្ការឈូកនោះ ទោះបីជាត្រូវចំណាយពេលប៉ុន្មានឆ្នាំក៏ដោយ។ តើពាក្យសន្យាដែលមិនបានសម្រេច កំពុងនាំគេទៅរកការពិត ឬនាំគេទៅរកការលះបង់ដ៏ធំធេងជាងនេះ?

  • 2026
  • Khmer
  • --
  • movie image
    រឿងភាគខ្មែរ «ភ្លៀងធ្លាក់ក្នុងបេះដូង» ភាគបញ្ចប់
    • E1
    • 16th June 2026

    គេហៅមនុស្សអត្មានិយម មិនព្រមចាញ់ចិត្តជាមួយអ្នកណាទាំងអស់ សុខចិត្តរបួសម្ខាងៗទើចសមចិត្ត😠

    View More Info
  • movie image
    រឿងភាគខ្មែរ «ភ្លៀងធ្លាក់ក្នុងបេះដូង» ភាគទី៣៩
    • E2
    • 16th June 2026

    មានរឿងជាច្រើនកប់ទុកនៅទីនេះ ឌីណា នៅចាំទេ?🫂

    View More Info
  • movie image
    រឿងភាគខ្មែរ «ភ្លៀងធ្លាក់ក្នុងបេះដូង» ភាគទី៣៨
    • E3
    • 16th June 2026

    សង្ឃឹមគ្រប់យ៉ាងឆាប់ចប់ ហើយពួកយើងមិនចាំបាច់ជួបគ្នាបន្តទៀត រស់នៅរៀងៗខ្លួន😌

    View More Info
  • movie image
    រឿងភាគខ្មែរ «ភ្លៀងធ្លាក់ក្នុងបេះដូង» ភាគទី៣៧
    • E4
    • 9th June 2026

    ចង់បង្កររឿង ឬ មាននរណានៅពីក្រោយខ្នងបញ្ជាពួកឯង??

    View More Info
  • movie image
    រឿងភាគខ្មែរ «ភ្លៀងធ្លាក់ក្នុងបេះដូង» ភាគទី៣៦
    • E5
    • 8th June 2026

    ថ្នាំ? ឌីណា មានរឿងលាក់បាំងអ្វីពី រិទ្ធី ទៀតហើយ!

    View More Info
More Like This
View All
movie-card
  • Khmer Drama
រឿង ប្រពន្ធសម្អប់
12 hrs 00 min
english
movie-card
  • Khmer Drama
សង្គ្រាមជីវិត អតីតភរិយា War of late wife
0 hrs 45 min
khmer
movie-card
  • Khmer Drama
រឿង ម៉ាក់ក្មេងជំទាវតូច
--
english
movie-card
  • Khmer Drama
រឿងភាគខ្មែរ «មាចាញ់ស្នេហ៌»
--
english
movie-card
  • Khmer Drama
រឿងភាគខ្មែរ «លង់ស្នេហ៌ពូក្មេង»
--
english
movie-card
  • Khmer Drama
រឿង ស្នេហ៌ប្រែវាសនា
--
khmer
movie-card
  • Khmer Drama
រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
--
english

Share