- Khmer Drama
រឿងភាគខ្មែរ «កុលាបប្រដាល់»
ក្លឹបប្រដាល់មួយរបស់តួស្រីឈ្មោះ កែវ កេត នាងឡើងវ៉ៃលើកណាក៏មិនដែលឈ្នះដែរ ( អ្នកប្រដាល់មិនដែលឈ្នះ ) ថែមទាំង ធ្លាក់កូដព្រោះមានជម្លោះនឹងក្លឹបរបស់ចឹកឃ្លោក ដែលជាជនអាក្រក់ក្នុងភូមិប្រើលុយដើម្បីកំចាត់គេហើយប្រកបរបរខុសច្បាប់ក្នុងភូមិទៀតពួកគេមានទំនាស់នឹងគ្នាជារឿយៗ ហើយកេតជាអ្នកដោះស្រាយរហូត។ ថ្ងៃមួយតួប្រុសឈ្មោះ ភន សុវណ្ណារាជមានគ្រោះថ្នាក់ចៃដន្យពុករបស់កេតទទួលមកនៅនិងធ្វើជាកូនសិស្សគាត់រាជលាក់ប្រវត្តិមិនអោយគេដឹង។ រាជ និង កេត មិនត្រូវគ្នាទេតែងមានរឿងធ្វើបាបគ្នាទៅវិញទៅមកជារឿយៗ រហូតបង្កើតបានជាមនោសញ្ចេតនា។ក្លឹបកេតត្រូវមានរឿងធំរហូតពុកកេតជំពាក់បំណុលពូឃ្លោកហើយក៏មានការភ្នាល់គ្នាក្នុងការប្រកួតប្រដាល់បើខាងកេតឈ្នះពូឃ្លោកឈប់មករករឿងគ្រួសារនាងទៀតនិងរួចបំណុល តែពូឃ្លោកថា បើខាងកេតចាញ់គាត់នឹងយកនាងធ្វើប្រពន្ធកេតក៏ព្រម ។ ការប្រកួតរាជជាអ្នកតំណាងឡើងប្រកួត វិះនឹងចាញ់ចុងក្រោយឈ្នះវិញ។ កេត និង រាជ ចាប់ផ្ដើមយល់ចិត្តគ្នាលួចលាក់។ ថ្ងៃមួយកេតដឹងថារាជជាប៉ូលីសមកស៊ើបរឿងក្ដីពុករលួយ ក្នុងភូមិនាងជាសំងាត់ កុហកគ្រប់គ្នា នាងខឹងរហូតឈ្លោះគ្នានឹងរាជ ខ្លាំងស្របពេលមានតួរង មកបំបែកធ្វើអោយមានការយល់ច្រលំកាន់តែខ្លាំង។ រាជបានរកឃើញថាពុកកេតក៏មានពាក់ព័ន្ធ នឹងរឿងក្ដីពុករលួយក្នុងភូមិនេះដែរ ទើបចាប់ខ្លួនធ្វើអោយកេតកាន់តែខឹង កេតនិង រាជ ពិបាកចិត្តរៀងខ្លួន ។ រាជបានរកភាពស្អាតស្អំអោយពុកកេតវិញ ព្រោះពុកកេតចាញ់បោកគេ មិនមែនអ្នកធ្វើទេ កេតសប្បាយចិត្តណាស់ ពួកគេបានមកមើលចិត្តគ្នាម្ដងទៀត តែចៃដន្យបងស្រីក្រមុំចាស់របស់កេតមិនព្រមអោយពួកគេស្រលាញ់គ្នាទេ រាជត្រូវបានឆ្លងកាត់ការសាកល្បងសិនទម្រាំតែបានជួបនឹងកេតហើយរៀបការ ។ ចុងក្រោយកេតបានក្លាយជាជើងឯកប្រកួតថ្នាក់ស្រុកជាប់មានកេរ្ដិ៍ឈ្មោះល្បីតាមក្ដីស្រមៃនាង។
-
រឿងភាគខ្មែរ «កុលាបប្រដាល់» ភាគទីបញ្ចប់
ចុងបញ្ចប់ការប្តីមួយ និងប្រដាល់ឈ្នះពាន់លើកទី១ក្នុងជីវិតរបស់ស្រីកេត😎😍
View More Info -
រឿងភាគខ្មែរ «កុលាបប្រដាល់» ភាគទី៥២
ស្រឡាញ់មនុស្សម្នាក់មិនប្រាកដថាត្រូវយកគេអោយបានទេ ព្រោះយកបានតែកាយបេះដូងគេមិននៅជាមួយផង មានប្រយោជន៍អ្វី!
View More Info -
រឿងភាគខ្មែរ «កុលាបប្រដាល់» ភាគទី៥១
នៅមានមុខមកស្តីដណ្ដឹងកូនស្រីក្រមុំគេទៀតលោកមេកង ម្សិលមិញទើបនឹងចាប់វាយខ្នោះឪពុកគេសោះ។
View More Info -
រឿងភាគខ្មែរ «កុលាបប្រដាល់» ភាគទី៥០
បោកខ្ញុំមកយូរយ៉ាងនេះ កោតលោកអាចធ្វើបានយ៉ាងល្អឥតខ្ចោះ សូមសរសើរពិតមែនលោកប៉ូលិស។
View More Info -
រឿងភាគខ្មែរ «កុលាបប្រដាល់» ភាគទី៤៩
មនុស្សមានពិសពិតប្រាកដ គឺជាមនុស្សសម្តីផ្អែមសម្តែងធ្វើជាសុភាពស្លូតបូតនៅមុខគេឯង🙃
View More Info